Home
»
ទេសភាព នឹង ដំណើរកំសាន្ត
» តោះ ក្រឡេកទៅមើលភូមិកុលសម្ព័ន្ធ Doi Pui Mong នៅថៃ។ ពិតជាមានធម្មជាតិដ៏ស្រស់ត្រកាលមែន!
តោះ ក្រឡេកទៅមើលភូមិកុលសម្ព័ន្ធ Doi Pui Mong នៅថៃ។ ពិតជាមានធម្មជាតិដ៏ស្រស់ត្រកាលមែន!
By
Shok korb
•
July 24, 2017
•
Tag
ទេសភាព នឹង ដំណើរកំសាន្ត
ភាគខាងជើងនៃប្រទេសថៃកំពុងមានការទាក់ទាញភ្ញៀវទេសចរមកពីទូទាំងពិភពលោក ដោយសារតែសម្រស់នៃភូមិកុលសម្ព័ន្ធ Doi Pui Mong។ ជនជាតិភាគតិចទាំងនេះបានរស់នៅលើភ្នំនៃប្រទេសថៃរាប់រយឆ្នាំមកហើយដែលភាគច្រើនមកពីប្រទេសវៀតណាម ទីបេ នេប៉ាល់ ឡាវ ភូមា និងចិន។ ដើម្បីទៅដល់ភូមិរបស់ពួកគេ យើងត្រូវធ្វើដំណើរដោយការជិះក្បូនទៅកាន់ភូមិមួយនៅភាគខាងជើង។
នៅទីនោះមានកុលសម្ព័ន្ធភ្នំចំនួន៦។ ពួកគេគឺជា Lisu, Karen, Mien (Yao), Hmong, Akha និងកុលសម្ព័ន្ធ Lahu ដែលពួកគេមានវប្បធម៌ខុសប្លែកពីគ្នា។ ភ្ញៀវទេសចរអាចស្គាល់តាមរយៈការរស់នៅរបស់ពួកគេ។
ភ្ញៀវទេសចរត្រូវជិះក្បូនតាមទន្លេ Mae Taeng ដែលកាត់តាមព្រៃធំនៅតំបន់ភាគខាងជើង។ ផ្លូវនោះអាចធ្វើឲ្យភ្ញៀវទេសចរមើលឃើញរុក្ខជាតិបៃតងខៀវស្រងាត់នៅលើជ្រុងម្ខាងនៃច្រាំងទន្លេនៅពេលដែលវាអណ្ដែតលើទឹក។ នៅតាមផ្លូវ អ្នកនឹងមានឱកាសឃើញសត្វព្រៃនៅតំបន់នេះ ក៏ដូចជាការនេសាទត្រីក្នុងស្រុកនៅលើផ្ទៃទឹកដ៏ស្ងប់ស្ងាត់។ តោះ ទៅមើលរូបថតនៅតំបន់នោះទាំងអស់គ្នា៕ប្រភព៖ theculturetrip ប្រែសម្រួល៖ sophea kheang
ភ្ចាប់ទំនាក់ទំនងជាមួយAngkorBodyយើងខ្ញុំ
អត្ថបទដែលទាក់ទង
Post a Comment