អ្នកប្រើប្រាស់ Facebook ជាច្រើន ដោយ Facebook បានបើកដំណើរការមុខងារនេះ
កាលពីខែមេសាឆ្នាំទៅ សម្រាប់អ្នកចេញផ្សាយព័ត៌មាន (Publisher)ទាំងឡាយ។ ជាមួយ
Instant Article នេះ Publisher អាចធ្វើឲ្យអត្ថបទលើវិបសាយរបស់ខ្លួនបើកចេញមកបាន
កាន់តែលឿននៅលើ Facebook។
តាមពិតទៅ Instant Article នេះបានចាប់ដំណើរការតាំងពីខែឧសភា ឆ្នាំ ២០១៥
សម្រាប់ក្រុម Publisher មួយចំនួនតូចប៉ុណ្ណោះ ទើបតែខែមេសា ឆ្នាំ ២០១៦
ទើបដាក់ឲ្យប្រើប្រាស់ទូលំទូលាយ។ តទៅនេះនឹងបង្ហាញខ្លះៗពីអ្វីអ្នកគួរដឹងទាក់ទងនឹង
Facebook Instant Article ៖
១. ដំណើរការ Instant Article
ពេលបើក Facebook តាមទូរសព្ទអ្នកនឹងឃើញអត្ថបទដែលមានរូបសញ្ញារន្ទះបាញ់
ដែលនេះជាសញ្ញាតំណាងថាបានប្រើ Instant Article ហើយនៅពេលដែលចុចលើ
នោះវាបើកបង្ហាញចេញលឿនជាងការបើកតាមវិបសាយធម្មតា ទោះបីអ៊ីនធឺណិត
ទូរសព្ទដើរយឺតក្ដី។ Facebook លើកឡើងថាល្បឿនបើកចេញគឺលឿនជាងវិបសាយ
ដល់ទៅ ១០ ដង។
២. តើ Publisher អាចរកលុយតាម Instant Article បែបណា?
Publisher អាចរកចំណូលពី Instant Article តាមរយៈផ្ទាំងពាណិជ្ជកម្ម (Ads) ដែលបង្ហាញ
ក្នុងអត្ថបទ។ ប្រសិនបើ Publisher មានអ្នកជួល Ads ផ្ទាល់ខ្លួននោះពួកគេអាចទទួលបាន
១០០% ពីការគិតកម្រៃលើការជួល Ads នេះ។ ប៉ុន្តែករណី Publisher មិនមានអ្នកជួល Ads
ផ្ទាល់ខ្លួនទេនោះ ពួកគេអាចប្រើប្រាស់ Ads របស់ Facebook ដែលមានស្រាប់ក្នុង
Instant Article ដោយករណីនេះ Facebook យកកម្រៃ ៣០% ដែលទទួលបានពីការជួល
Ads ហើយ Publisher ទទួលបាន ៧០%។
៣. Publisher អាចបង្កើត Instant Article តាមណា?
Publisher អាចបម្លែងអត្ថបទពីវិបសាយរបស់ខ្លួនទៅជា Instant Article លើ Facebook
តាមរយៈការប្រើ RSS Feed ឬ API។ ប្រព័ន្ធរៀបចំរបស់ Facebook នឹងបម្លែងពី
RSS Feed ឬ API ដែលមានព័ត៌មានទាំងស្រុងនៃអត្ថបទមួយ ទៅជា Format របស់
Instant Article បាន។ បច្ចុប្បន្នប្រព័ន្ធវិបយសាល្បីៗជាច្រើនរួមមាន Wordpress, Drupal
Medium មាន Plug-In របស់ Instant Article នេះស្រាប់ ដែលងាយស្រួលក្នុងការបម្លែង
អត្ថបទធម្មតាទៅជា Instant Article សម្រាប់បង្ហោះលើ Facebook។

៤. តើ Publisher គួរប្រើ Instant Article នេះឬអត់?
ចំពោះ Publisher ដែលចង់ឲ្យប្រិយមិត្តរបស់ខ្លួនអាចបើកព័ត៌មានបានលឿន រហ័ស
និង ងាយស្រួលការគួរប្រើ Instant Article ព្រោះជាជម្រើសដ៏ល្អបំផុតដែលផ្ដល់ឲ្យ
ពីសំណាក់បណ្ដាញទំនាក់ទំនងសង្គមយក្ស៕
និង ងាយស្រួលការគួរប្រើ Instant Article ព្រោះជាជម្រើសដ៏ល្អបំផុតដែលផ្ដល់ឲ្យ
ពីសំណាក់បណ្ដាញទំនាក់ទំនងសង្គមយក្ស៕
ប្រភព : Sabay

Post a Comment